⭐Twenty eight⭐⭐ ផែនការណ៍⭐

ក្រីង!! ក្រីង!!
សំឡេងរោទ៍របស់សាលាបានបន្លឺឡើងហើយអ្នកដែលសប្បាយចិត្តជាគេគឺជា jay កណ្តឹងរោទ៍មិនទាន់រត់ចេញពីថ្នាក់ទៅផ្ទះតែម្តងមើលទៅបែបចង់បែកសឺនិងក្រុមមនុស្សទាំងនេះហើយ។

"អូ! នោះគេរត់ទៅបាត់ហើយ!!"
Heesueng លាន់មាត់ចង់ផ្អើលនិងអ្នកជំងឺដែលរត់លឿននោះលឿនជាអ្នកម៉ារ៉ាតុនទៀត។

"មោះចាប់ផ្តើមក្នុងពេលនេះទៅពួកយើងបណ្តោយទៀតមិនបានទេ!!"
Sunoo បាននិយាយក្រោយចេញពីរៀនហើយបានបែងចែកមនុស្សទៅតាមក្រុមដើម្បីស្វែងរកនារីប្រាំពីរនាក់ដល់លោកជេយ៍។ ព្រោះបាននិយាយគ្នាហើយៗថានិងធ្វើគ្រប់យ៉ាងមិនចង់ខុសសម្តីនិងគេ។

"គ្មានបញ្ហាទេ!!"
Sunghoon បាននិយាយហើយក៏បានដើរចាកចេញទៅហើយក៏មានបងធំទៅជាមួយផងដែរ heesueng បានទៅតាមគេពករោះមនុស្សត្រូវបានចែកដោយពួកគេបានចែកជាបីក្រុមដើម្បីធ្វើម៉េចបបួលនារីម្នាក់ឲ្យធ្វើជាសង្សា jay ឲ្យបាននេះជាផែនការ។

ក្រុមទីមួយគឺឲ្យលោកព្រានទាំងពីរស្រាប់បានទៅមួយគ្នាព្រោះនិងអាចសហការណ៍គ្នាបានល្អ Heehoon ។

ក្រុមទីពីរគឺកំពូលអ្នកសិក្សារទាំងពីរទៅជាមួយគ្នាព្រោះពួកគេឆ្លាតហើយអាចនិងជួយគ្នាបានលឿន Jake Ni-ki

ក្រុមទីបីគឺលោកព្រះទាំងបី! របស់យើងគឺ Sunoo Jungwon beomgyu ឲ្យទៅមួយគ្នាទាំងបីមើលទៅយោងគ្នាបាន។

"នៅដល់ណាប្រញាប់មកៗ"
Ni-ki ដែលបានដើរទៅមុននេះក៏ងាកមកហៅ Jake ដែលបានក្លាយជាដៃគូនៅល្ងាចនេះ។

"ទៅហើយ!"
Jake ឆ្លើយហើយក៏បានរត់ទៅតាមពីក្រោយគេ។

"គេទៅហើយលោកព្រះឯងកាលមក!!"
Sunoo ដែលពេលនេះកំពុងគិតថាខ្លួនរង់កម្មហើយមកជួបប្រទះនិងលោកពីរនាក់នេះ។

"ខំស្រែកម្ល៉េះគិតថាមិនឮមែន!"
Jungwon តបហើយក៏បានដើរចេញទៅ beomgyu មិននិយាយហើយក៏ទៅជាមួយគេដែរ។

Sunghoon ដើរបណ្ដើរដៃចុចទូរស័ព្ទបណ្តើរព្រោះកំពុងតែរកមើលនារីៗតាម Social media ល៎មានទាក់ចិត្តណាត់មកក្រៅល្ងាចនិងតែម្តង។

"គួរទៅណាល្អ?"
នាយសង្ហាងាកក្រោយទៅសួរកម្លោះសង្ហាម្នាក់ទៀតដែលពេលនេះបាត់ស្រមោលឈឹង។ Sunghoon ឆ្លេឆ្លាហើយរកមើល heesueng ដើរមកជាមួយគ្នាសោះសុខៗបាត់តិចធ្លាក់លូបាត់ដឹង។

"បងទើបលេចក្បាលមកពីណាយ៉ាងម៉េចអ្នកថ្មីគេធ្វើឲ្យឈឺហើយមែន!!"

"Oops!!"
Sunghoon លើដៃខ្ទប់មាត់ព្រោះតែបានឃើញសិស្សច្បងគេពេលនេះជាន់ផ្លូវជាមួយ Ex ហើយអូសកទៅដៀលតែម្តងនាយសង្ហាលួចសើចទងមិបានចាប់អារម្មណ៍ពីខ្លួនឯងដែលពេលនេះមាននារីពីរនាក់មុខក្រោយច្រតចង្កេះសម្លក់គេថ្លែ

"មនុស្សចង្រៃ! បងមិនគួរបង្ហាញក្បាលនៅពីខ្ញុំនោះទៅស្លាប់ណាក៏ទៅៗ "

"ថី! ស្លាប់យូរពេកក៏ចេញមកលងហេ?? ស្លាប់ហើយកុំបង្ហាញមុខឲ្យខ្ញុំបានឃើញទៀត!!!"
Sunghoon ដែលសើចគេមុននេះ ឥឡូវជាប់អន្ទាក់បាត់អង្គុយឲ្យគេដៀលមួយរយៗនិយាយលែងចេញ។

"ហុឹសៗ"
Heesueng ដែលអង្គុយស្តាប់គេដៀលនៅតុក្បែរនោះក៏បានលួចសើចម្នាក់ម្ខាងទៀត

"សើចស្អី!! បងក្បត់ខ្ញុំបងសប្បាយរីករាយណាស់មែនទេ!!"

"មនុស្សបែបនេះសុំកុំឲ្យខ្ញុំជួបទៀតសាវ៉ាម៉ែហៅលែងឮហើយអាមនុស្សចង្រៃ!!!"

"ងាប់ទៅ!!!"

ឆាច់!!!
កែវទឹកបានរីងស្ងួតព្រោះតែបានចែសទៅលើមុខសង្ហាអស់គ្មានសល់។ មនុស្សពីរនាក់អង្គុយក្បែរគ្នានោះក៏ងាកមុខមកមើលគ្នាទាំងម្នាក់ៗខំប្រឹងខ្ទប់មាត់សើចរៀងខ្លួនព្រោះត្រូវអូនៗអតតីបាននាំគ្នាមកលេងមួយចាស់ដៃនៅជះទឹកដាក់មុខពួកគេដំណាល់គ្នាទៀត។

"ហក៎..ហឹបៗ"
Sunghoon ឃើញសិស្សច្បងគេត្រូវស្រីជះទឹកដូចខ្លួនហើយក៏ប្រញាប់អោនមុខចុះសំងំសើចតែឯងតែម្តងទៅហើយម្ខាងទៀតក៏ដូចគ្នាមើលតែមុខក៏ដឹងថាគាំងចង់ឆ្កួតហើយគ្នានិង។

កាត់មកមើលមួយគូរនេះវិញដើរបណ្តើរនិយាយបណ្តើរមិនដឹងទៅញ៉ែនណាទេ។

"យើងឃើញឯងធ្វើលំហាត់នោះ! វាគឺខុស!!"
Ni-ki និយាយឡើងព្រោះកាលនៅរៀនឃើញ Jake ធ្វើខុសទ្រាំមិនបានទើបប្រាប់។

"យើងត្រូវ! ឯងទើបខុសរូបមន្តនិងគឺគុណតែឯងចែក!!"

"គុណសម្រាប់តែលំហាត់ដែលមានសមិទ្ធកម្ម!! ចែក!!យើងថាចែកគឺចែកហើយ!!"

"ចែកក្បាលវា.. លំហាត់និងករណីពិសេសេគ្មានបំរាប់ក៏គុណដែរ!"

"ប្រកែក!? ចាំមើលយើងចែកមើលរូបមន្តនិងឲ្យមើល!!"
Ni-ki និយាយមិនឈ្នះតាំងចាប់ផ្តើមរកភស្តុតាងមកនិយាយម្តងគេបានបើកកាតាបហើយស្រាវជ្រាវក្នុង ទូរស័ព្ទដៃ។

"ចែកក៏ចែកទៅចាំមើលណាអ្នកត្រូវ!!"
Jake មិនខ្លាចនៅនាំគ្នាអង្គុយនៅនិងដីចុចរកមើលចម្លើយត្រូវទៀតភ្លេច! ភ្លេចអស់ហើយបេសកកម្ម។

មួយម៉ោងក្រោយមក...
ពីរនាក់នៅតែរវល់ចុចមិនដកដៃតែមិនមែនចុងរកចម្លើយទេគឺរវល់ចុចហ្គេម ហើយនៅនាំគ្នាមកអង្គុយលេងហ្គេមនៅក្នុងហាងយ៉ាងហំទៀត ព្រោះកន្លែងដែលពួកគេបានអង្គុយមុននេះជាផ្លង់មុខហាងកុំព្យូទ័រតែម្តងចំម៉ាច់ៗគ្មានខុសទេ។

"អេ!! ឯងមិនចេះលេងទេហីឡើងកាក!!"
Jake ដៃចុចញាប់ស្អែកហើយស្រែកទៅកាន់ Ni-ki

"មិនទាន់បញ្ចេញស្នាដៃផង!!"

ហ្អើយយយ៉ាបណាស់បងៗនេះ តែអ្នកដែរកំពុងវេទនាពិតប្រាកដគឺក្រុមមួយរយ:ពេលមួយល្ងាចហើយគ្មានបាននិយាយជាមួយនណាទេមកនាំគ្នាអង្គុយឆ្ងក់ៗនៅមុខហាងអាហារមួយទៅវិញ

"Jungwon ចូលទៅ!!"
Sunoo និយាយតឿនបន្ទាប់ពីអង្គុយគាំងជិតបីម៉ោងនៅមុខហាងាគេឡើងម្ចាស់គេកាន់កាំបិតសម្លឹងមុើយនៅមិនខ្ចីទៅទៀតរឹងហាំហា៎

"ហេតុអ្វីជាយើងគឺឯងនិងហើយទៅៗ"
Jungwon ងាកមកហើយតបទៅគេវិញទាំងមិនដឹងធ្វើម៉េចទេ។
ពីរនាក់មិត្តឈប់និយាយហើយក្រលែកភ្នែកទៅកាន់មនុស្សម្នាក់ដែលស្ងាត់មិននិយាយអីសោះមួយថ្ងៃហើយ។

"បង...?"
Beomgyu បិទភ្នែកធ្វើមិនឮតែម្តងណាចង់ហៅអីហៅទៅមិនខ្ចីហើបមាត់មនុស្សឡើង savage ឲ្យទៅញ៉ែស្រីម៉េចទេចេះតែមាន។

"ហេតុអ្វីក៏បងមិនគិតជួយគ្នាចឹងហា៎!!"

"Sunoo ឯងមិនទៅខ្លួនឯងទៅ!!"
Jungwon តបបដិសេធជំនួយលោកបងរបស់គេ។

"ទៅ!"
Beomgyu បើកភ្នែកមកវិញហើយបញ្ជាគេតែមិនទៅដឹងគ្នាហើយអាងតែបងមកបង្ខំប្អូនទៅកើត។

"ឆើស!! សុទ្ធតែមនុស្សគ្មានបានការ!!"
Sunoo ក្រោកហើយនិយាយខ្លាំងបែបនេះសំណំតែចេះញ៉ែហើយនិង។ គេសម្លឹងមុខមនុស្សរួមក្រុមហើយក៏បានដើរចូលទៅក្នុងហាងដែលពេលនេះមានក្មេងស្រីស្លូតបូតម្នាក់។

"គេបែបអាចធ្វើបានវានិងពូកែចាក់រុកគេណាស់គេហៅថាមនុស្សមានថ្វីមាត់!"
Jungwon អង្គុយមើលទៅកាន់មិត្តហើយនិយាយរៀបរាប់ប្រាប់លោកបងគេឲ្យបានដឹងពី skill របស់សូនូ។

"អាចទុកចិត្តបានអត់ទេ!!"
Beomgyu និយាយតបវិញទាំងមុខមិនជឿតែម្តងថាអាច។

Sunoo វិញក្រោយពេលចូលមកក្នុងហាងហើយក៏មិនបានទៅនិយាយរកនាងដែរព្រោះដឹងបើគេទៅនិយាយនាងប្រាកដជានិយាយដូចទម្លាប់របស់គេនិងដឹងខ្លួនដូច្នេះកុំជាន់កែខ្លួនឯង។

"គាត់មករកនណាទេដឹងឯង..ប៉ុន្តែគាត់គួរឲ្យស្រឡាញ់ណាស់"

"មើលទៅក៏ដឹងថាចាប់អារម្មណ៍ឯងហើយមិត្ត.."

"ប្រាកដណាស់ឃើញមើលយើងមកយូរហើយយើងកំពុទប់ចិត្តមិនឲ្យសារភាពមុនចាំមើលគេនិងធ្វើយ៉ាងម៉េចទៀត"
ក្រុមនារីៗដែលសូនូបានអង្គុយក្បែរបានលាន់មាត់និយាយហូរហែតែគិតហីថាម្នាក់នេះមិនឮនោះ ជំនាញស្តាប់រឿងគេតាំងដើមនិយាយអីក៏ឮតែវាក៏មាននិងចង់ញ៉ែមែនតែមិនមែនឲ្យខ្លួនឯង។

"ហ្អើយ! វាគ្មានអីពិបាកទេ..គ្រាន់តែបបួលនាងទៅក្រៅនោះ"
សូនូបានក្រោកឈរហើយនិយាយលើកទឹកចិត្តខ្លួនឯងតែកុំមើលមុខឲ្យឡើងងាប់។

"បងៗ គេទៅហើយៗ"
Jungwon នេះដូចហឹកហែកជាងសមីខ្លួនគេទៀត beomgyu ឮហើយអើតកមើលទៅតែម្តង។

"ឯងៗគាត់ដើរមករកពួកយើងហើយ!!"

វឹប!!
Sunoo ដើរមកទល់មុខនិងពួកនាងហើយក៏មើលមុខបន្តិចគេស្ងាត់ហើយក៏ចាប់ផ្តើមនិយាយសម្លាប់ពួកនាងតែម្តង។

"ចេញទៅនាងពិតជារំខាន់ខ្ញុំខ្លាំងណាស់!!"

••••

Jungwon Beomgyu ឃើញហើយឮហើយនាំគ្នាក្រោកដើរចេញទៅចោលគេតែម្តងអត់និយាយច្រើនទេ។

"ពួកយើងគួរធ្វើម៉េចទៅ?"
Jungwon ដើរបណ្ដើរសួរបណ្តើរសង្ឃឹមស្មើរសូន្យ។

"សាកមួយទៅ!!"
Beomgyu ងាកមកមើលគេហើយផ្តល់សញ្ញឲ្យគេទៅមើលម្ខាងទៀតដែលកំពុងមានមនុស្ស។

"អេ!! ចង់មានសង្សារអត់នៀកចាប់អារម្មណ៍ម្នាក់ប្រុសនេះទេ?"
Jungwon និយាយហើយបង្ហាញរូបរបស់ jay ទៅឲ្យមើលទៀត។

"អានោះវាឡប់ទេដឹងទៅញ៉ែក្មេងបឋមនិង!!"
Sunoo តាមមកក្រោយទាន់ឃើញហើយស្លុត! ស្លុតចិត្តខ្លាំងមែនទែន

"បងឡប់មែន! ខ្ញុំមានសង្សារហើយ!!"
ក្មេងស្រីនិយាយហើយសម្លក់មុខពួកគេទាំងពីរនាក់ beomgyu Jungwon ចំហរមាត់ថ្លុងចុមខ្លាំងជាងឯងទៀត។

"Appa!! បងមើលមនុស្សធំអស់នេះទៅចេះមកញ៉ែអូនទៅកើត"

"បងចង់ស្លាប់ហេ! "
ក្មេងប្រុសអោបនារីក្នុងដៃហើយសម្រុតទៅកាន់មនុស្សធំទាំងពីរឲ្យគាំងត្រឹងតែម្តង។ សូនូ មិនបានជួយឃើញហើយឈរសើចតែម្តង។

"ធ្វើម៉េចទៀត?"
Jungwon រៀងស្ពឹកមុខដែលនៅមិននៅក្មេងដៀលមួយ beomgyu មិនបានមាត់តែភ្នែកក៏ងាកមកម្ខាងទៀតគេញញឹមហើយដើរចូលទៅរកម្នាក់ទៀត

"ចាប់អារម្មណ៍គេទេ?"
Beomgyu លើទូរស័ព្ទហើយសួរពីចិត្តគេ។

"យើងមានចៅដប់នាក់ហើយ!"

"ខ្ញុំដឹងតើ!"

"ហើយឯងមកសួរយើងធ្វើស្អីទៀតមនុស្សចាស់ចំណាស់សក់ពេញក្បាលហើយឯងនៅមកសួរឡប់ៗចឹងទៀត"
លោកយាយក្រោកហើយទាញឈើច្រត់មកទ្រទាំងមាត់និយាយទៅកាន់លោកព្រះទាំងពីរមួយប្រាវហើយដូចខ្វះមនុស្សទោសួកយាយចំណាស់90ទៅកើត។

"គ្រាន់តែសួរសោះ.."
Beomgyu អោនមុខចុះហើយរអ៊ូរង៉ូវៗម្នាក់ឯងក្រោយលោកយាយបានចេញទៅបាត់។

"មនុស្សនៅតែឃោរឃៅ.."
Jungwon ស្ញេញហើយនិយាយតែកុំមើលសូនូសើចគាំងងាប់បាត់ហើយគ្មានុង។

°°°°

" Cancel ផែនការណ៍ចាស់ចោលទៅ!!"
Heesueng បាននិយាយក្រៅបានមកជុំគ្នាវិញហើយម្នាក់ៗសុទ្ធតែបរាជ័យ។

"វាគ្មានវិធីទៀតទេ!!"
Sunoo បន្ថែមទាំងគាំងយោបល់។

"ចឹងមានអីឲ្យគេអាទីបីក៏មិនកើតទីបួនក៏មិនកើត"
Ni-ki បន្ត។

"នណាទៅដឹងថារកសង្សារវាលំបាកដល់ម្លឹងនោះ!!"
Jake បាននិយាយកុហកទាំងមុខស្ងួតទៀតទាំងខ្លួនបន្តិចក៏មិនបានធ្វើឯដៃគូគេនោះបិទមាត់ឡើងជិតលាក់ការណ៍សម្បើមណាស់។

"ចង់បណ្តោយឲ្យគេងាប់ទៅទាំងចឹងវាដូចមិនសមគ្មានសង្សាក៏នាំគេទៅលេងភ្នំ Fuji និងតែម្តងទៅ!!"
Sunghoon បានស្នើយោបល់ហើយភ្លាមៗ beomgyu ក៏បានសើចឡើងក្រោយបានមើលមុខគ្រប់គ្នារួចមិនប្រាប់ក៏ដឹងថាមានគំនិតហើយ។

"យើងដឹងថាត្រូវធ្វើម៉េចហើយ! ពេលនេះរៀបចំវីសាទៅជប៉ុនទៅនណាអ្នកទទួលខុសត្រូវ??"
បន្ទាប់ពីមានគំនិតពេលនេះរកមុខអ្នកផ្គត់ផ្គង់លុយម្តង គ្រប់គ្នាមិនមាត់ស្ងាត់ជ្រងំព្រោះសុទ្ធតែអត់លុយតែមិនបានប៉ុន្មានផងភ្នែកគ្រប់គូបានបាញ់ឡើកលើហើយងាកទោសម្លឹងមនុស្សម្នាក់ដែលកំពុងអង្គុយអោបដៃយោគជើងហីៗនោះ។

"រៀបចំទៅលុយទុកលើយើងចុះ"
Heesueng ញញឹមហើយលើដៃទទួលរ៉ាប់រងចំណាយមើលក៏ដឹងថាអ្នកមាន។

"ប្លែកម្ល៉េះថ្ងៃនេះមិនឃើញចេញលួចសោះចឹង បែបគេកំពុងធ្វើតាមការសរសេររបស់ខ្ញុំនោះដឹង??"
Jay ដែលជាមនុស្សមិនដឹងអីកំពុងឆ្ងល់ពីការអវត្តមាននៃលោកចោប្រចាំរបស់គេធ្លាប់ឃើញលួចដល់អត់ចឹងចម្លែកដែរតើ។

ក្រិក!ក្រិក!
នៅពាក់កណ្តាលយប់ក្នុងផ្ទះនីមួយៗបានបិទភ្លើងងងឹកស្លុបតែវាមិនបានស្ងាត់នោះទេព្រោះមានមនុស្សមួយក្រុមកំពុងចេញប្រតិបត្តិការណ៍ក្នុងផ្ទះមួយ។

"ស្អីនិង..?"
Jay ដែលកំពុងគេងនោះក៏បានភ្ញាក់និងសំឡេងសម្រិបជើងមនុស្សចូលផ្ទះជាងដប់នាក់គិតក៏ដឹងថាលើនេះជាចោរមែនទែន។

"ចូលទៅគេងនោះដេកមិនចាក់សោទេ!!"
សំឡេងមនុស្សបាននិយាយគ្នានៅនិងមុខបន្ទប់តែម្តង។

"អឹម!!"

ក្រាក!!
ដៃមានរុញទ្វារហើយក៏នាំគ្នាសម្រុកចូលទៅតែម្តងហើយចៃដន្យ jay មិនបានគេងពេលពួកគេចូលទៅគេឈរចាំបើកភ្លើងឲ្យទៀតមិនឲ្យពិបាកងងឹតអីទេ។

"ហុឹស! មករកស្អី?"
Jay អោបដៃហើយសួរពួកគេទាំងហួសចិត្តមិនប្រាប់ក៏ដឹងថាលោកចោរអេតចាយ Jungwon តែលើនេះគេមានបក្សពួក។

"យើង_

វឹប!!ផាំង!!
Jake នោះមិនចាំយូរទេបានលើដំបងហើយវាយគេឲ្យដេកតែម្តងធ្វើឲ្យមនុស្សដែលឃើញនេះគាំងចំហរមាត់។ Sunghoon Ni-ki Sunoo Jungwon កំពុងស្រឡាំងកាំងមើលទៅកាន់មនុស្សដែកដេកស្អាតនៅលើគ្រែ។

"ឯងវៃគេធ្វើអីគ្នាមានជំងឺជិតងាប់ផង!!"
Sunoo ងាកទៅថាឲ្យ Jake ធ្វើមុខឆ្ងល់ព្រោះបើមិនវៃធ្វើមិចសម្រេចផែនការ។

"ចង់ធ្វើម៉េចបើគេមិនសន្លប់យកទៅម៉េចកើត! ប្រុងចាប់ទាំងបើកភ្លែងនិងមែន??"

"កុំទាន់ឈ្លោះលើគេចេញទៅសិនទៅ!!"
Jungwon លើដៃបង្អាក់ពួកគេហើយនិយាយ ធ្វើម៉េចទេជ្រុសដៃហើយ។ Sunghoon ចូលទៅលើជើងឆ្វេង Ni-ki ជើងស្តាំហើយ Jake ដៃជាមួយនិង Sunoo ទុកឲ្យ Jungwon នាំផ្លូវព្រោះគេស្គាលទីតាំងផ្ទះនេះច្បាស់ធ្លាប់លួចយូរមានបទពិសោធន៍។

"មិនដឹងម៉េចម៉ាទេអញ!!"
Heesueng រអ៊ូទាំងងាកក្បាលទៅមើលក្នុងផ្ទះដោយពេលនេះគេនិង beomgyu បានចាំនៅក្នុងឡានដូចមកចាប់ជម្រិតមនុស្សចឹងនាំគ្នាទៅដើរលេងសោះលោកហត់ចិត្តអត់ beomgyu ឡើងបិទភ្នែកគាំងតែម្តងពេលបានឃើញមនុស្សប្រាំនាក់លើខ្លួនមនុស្សតែម្នាក់ចេញមក។

ផាំង!!!
ដើរមិនទាន់ដល់ឡានផងស្នូរបុកបានបន្លឺឡើងក្បាលរបស់ jay បានបុកមួយទម្ហឹងនិងទ្វារព្រោះគ្មានអ្នកបើកយកក្បាលគេទម្លុះតែម្តងឆ្លាត!!!

"មនុស្សមុខបីខែមិនខានទេ!!"
Beomgyu លាន់មាត់ទាំងអាណិតអ្នកជិតងាប់នោះពេកក្រៃ។

"បើកទ្វាៗៗ"
Jake Sunoo បាន ស្រែកទៅកាន់ Jungwon ហើយម្នាក់នេះបើកគឺបើកមែននិងឯងបើកមួយទម្ហឹងឡើងទ្វារបើងបុកចំក្បាលរបស់ jay មួយចាស់ដៃថាមិនឆ្កួតក៏ងាប់ដែរស្អែកនិង។

"ឯងបើកមួយៗទៅថីវាសន្លប់ក៏ចេះឈឺដែរ!!"
Sunghoon អាណិតចង់គាំងផ្សិតតែពេលដាក់គេចូលឡានហើយខ្លួនឯងបិទទ្វារបំបាកជើងគេទៀតបិទរហន់ទៅស្លាប់តែម្តង។

ផាំង!!ក្រេក!!
ស្នូរឆ្អឹងបានបន្លឺឡើងគ្រប់គ្នាបើកភ្នែកធំៗងាកទៅមើល Sunghoon ដែលថាឲ្យគេមុននេះតែខ្លួនឯងខ្លាំងជាងគេទៀតប្រុងបិទទ្វារសម្លាប់មនុស្សតែម្តងយ៉ាង។

































++++&++++

ហ្អើយ..ហត់!

Comment