⁉️Nine❓❓ F.e.e.l⁉️

Jay pov

"តាមឈ្នានីសមិនឈប់!"
ខ្ញុំឈរកន្លែងទីប្រកួតទាំងនិយាយទៅកាន់ម្នាក់ក្បាលក្រហមនោះ។

"យើងជាមា!ឯងមិនយល់ទេ!"
Jungwon ញញឹមហើយនិយាយទាំងភ្នែកមិនបានមើលគ្នាសូម្បីតែបន្តិចសោះ។

"យើងដឹង! កើតមកសង្ហារគឺពិបាកនិងមានមនុស្សច្រណែននេះហើយ!"

"អឹម...ដូចគិតលើសព្រំដែនហើយប្រូ! រឿង Nona ម្នាក់នោះយ៉ាងម៉េចដែរ?"

"នៅពេលនេះរឿងដែលយើងគិតគឺយកឈ្នះឯង!"

"That's good ~"

ខ្ញុំនិងគេមើលមុខគ្នាទាំងតាំងចិត្តថាខ្ញុំនិងឈ្នះនៅវគ្គនេះឲ្យបាន

ចាប់ផ្ដើម!!!
1_2_3 ផូង!!!

ព្រូង!!!
ខ្ញុំនិងគ្រប់គ្នាបានហក់ចូលទៅក្នុងអានទឹកហើយក៏បានស្ទុះហែងទៅមុខយ៉ាងលឿនស្លេវខ្ញុំគិតថាក្នុងទឹកគឺខ្ញុំមានព្រៀបជា Jungwon គេខ្លាំងតែលើគោកទេបើទឹកខ្ញុំសុំហើយ។

"Jungwon!!ស៊ូៗ!!"

"Jayyyy លឿនទៅ!!!"

សូនូ ដែលងើបស្រែកមុននេះក៏បានងាកទៅសម្លក់ Ni-ki ដែលមកស្រែកកាត់មុខកាត់មាត់គេនេះ។

Jay! Jay!Jay!Jay!Jay!Jay!Jay!Jay!Jay!Jay!Jay!Jay!

"ស្អីពួកគេនិង!?"
Sunoo គាំងហើយមើលទៅសិស្សស្រីជាច្រើនដែលបានគាំទ្រាំ។

"មនុស្សគេល្បីចឹងហើយ!!"
Ni-ki អង្គុយចុះវិញហើយក៏និយាយឌឺទៅកាន់អនុប្រធាន

ភឹប!!!
ចុងដៃខ្ញុំបានលូកទៅប៉ះនិងទីដែលវាជាសញ្ញាថាខ្ញុំគឺបានមកដល់ទីហើយ។

ច្រីច!!!
សំឡេងកំចែបានបន្លឺឡើងខ្ញុំផុសចេញពីទឹកទាំងទឹកមុខសប្បាយរីករាយ

"Yes!!!!"
ទីបំផុតខ្ញុំអាចឈ្នះបានហើយ ខ្ញុំក្រោកពីទឹកហើយក៏បានងាកទៅមើល Jungwon ដែលទើបហែលមកដល់ទាំងញញឹមឌឺមួយ។
Jungwon ដោះវែនតាពីទឹកហើយសម្លក់មកខ្ញុំមើលមុខគឹពេលនេះចុះគួរឲ្យចង់សើចណាស់។

"ហ្អើយ~"
ខ្ញុំដកដង្ហើមធំហើយក៏បានចាកចេញពីគេខ្ញុំមិនចូលចិត្តឌឺរនណាទេយល់ថាវាគ្មានឡូយសោះយើងសុខចិត្តថយមួយជំហានចុះ។

"ឯងក្រោកមកចង់នីត្រាំទឹកដល់ណាទៀត?"
ខ្ញុំថយចេញពេលដែលឃើញសូនូរត់ចូលមកហើយជួយលើមិត្តគេចេញពីទឹកតែថាម្នាក់នេះចាញ់ហើយនៅមកញញឹមឌឺដាក់ខ្ញុំបានទៀត។

"គិតថាឈ្នះយើងហើយឯងឡូយមែន?"

"ស្អី?"
ខ្ញុំសួរទៅគេទាំងមិនយល់ពេលឃើញ Jungwon ទាញកន្សែងពីសិស្សច្បង heesueng ហើយលើវាមកពាក់នៅធ្វើឬកឡូយទៀត។

"Ahh~លេងទឹមុននេះសប្បាយខ្លាំងណាស់..ស្រេកទឹកដល់ហើយ~"
Jungwon និយាយទាំងលើដៃបកកាន់មុខតិចៗធ្វើដូចការប្រកួតមុននេះគ្រាន់តែហែលលេងចឹងនេះបានថាចាញ់ទាំងមុខក្រាស់

ខ្ញុំឈរគាំងមើលទៅអ្នកចាញ់ទាំងកប់យោបល់ Jungwon ដើរចាកចេញទៅដោយមានអ្នកដើរតាមគេដដែលតែមើលមុខ sunoo & heesueng ទៅខំខ្ទប់សើចសឹងមិនជាប់ទៅហើយម្នាក់និងពូកែសម្តែមុខក្រាស់ណាស់សូម្បីខ្ញុំក៏ចង់អស់សំណើចនិងគេដែរ។

"លោកពូកែដល់ហើយដែលអាចយកឈ្នះសិស្សសាលាខ្ញុំបាននោះ!!"
ខ្ញុំដើរចេញប្រុងនិងចូលទៅក្នុងបន្ទប់សម្រាកប៉ុន្តែក៏បានជួបនិង Yumo នាងដើរចូលមករកខ្ញុំហើយនិយាយសសើរទៀតគួរឲ្យស្រឡាញ់ដល់ហើយ។

"អរគុណប៉ុន្តែអ្នកនាងសរសើរពេកហើយ.."

"ហេស..មនុស្សពូកែខ្ញុំមិនបាននិយាយចោលទេតែលោកគឺពូកែណាស់!! "

ខ្ញុំយល់ថាគួរតែដល់ពេលហើយ..

"អេ!! Jayyy ឯងឈ្នះហើយតោះទៅជប់លៀង!!"
ខ្ញុំគាំងបន្តិចហើយងាកទៅមើល Sunghoon ដែលនៅសុខៗក៏បានរត់មកអូសខ្ញុំចេញពីនាងទៅយ៉ាងលឿន។

"អេ!!ឯងធ្វើស្អី?"
ខ្ញុំចាប់គេឲ្យឈប់ហើយសួរ Sunghoon ប្រែទឹកមុខហើយក៏ខ្សិបប្រាប់។

"ខ្ញុំទៅសិនហើយតូម៉ូជួបគ្នាលើក្រោយ!!!"
ខ្ញុំក្រោយដឹងរឿងហើយក៏បានងាកមកនិយាយលាគួសមនិងនាងមុននិងដើរចេញទៅជាមួយ Sunghoon ។

"អ្នកនៅសាលានេះប្លែកៗដល់ហើយ!!"
Yumo និយាយហើយក៏បានងាកមុខចេញហើយមើលទៅជុំវិញនោះរកនណាម្នាក់តែរមិនឃើញសោះ។

"ទៀតហើយមែនទេ...ចង់មានសង្សារអីក៏យ៉ាប់ម្លេះ!"
ខ្ញុំមកដល់កន្លែងស្ងាត់មួយជាមួយ Sunghoon ហើយក៏បានដឹងរឿងទាំងអស់ពីគេចឹងតើបានជាគេចូលមកកាត់ខ្ញុំនិងនាងមុននេះ។

"គូឯងនៅមិនទាន់មកដល់ទេតាមសម្រួលទៅ"
ខ្ញុំដកដង្ហើមធំមួយឃូសហើយក៏បានផ្អែកខ្នងទៅនិងកៅអីនេះរកតែមិត្តស្រីមួយវាត្រូវហត់ដល់ម្លឹងអត់មានប្រសើរជាងលែងចង់បានហើយ។

"យើងគិតថានៅបែបវាល្អជាង.."

"បើចឹងដដែលដំបូងធ្វើហំណាស់!"
ខ្ញុំបែរភ្នែកទៅសម្លឹងមុខ Ni-ki គេនេះតាមឌឺមិនឈប់សោះមិត្តចារឹកបែបនេះកុំមានល្អជាង។

"យើងទៅប្តូរសម្លៀកបំពាក់សិនហើយ!!"
ខ្ញុំខ្ចិលនៅមើលមុខឌឺរបស់ពួកគេទៀតក៏បានក្រោកហើយដើរទៅវិញ។

ខ្ញុំគិតថារឿងសង្សារអីនេះគ្មានអីសំខាន់ទេបើគិតយូរៗវាគួរឲ្យធុញណាស់...នៅបែបនេះវិញសប្បាយជាងចង់ទៅលេងជាមួយនណាក៏បានវានិងងាយស្រួលហើយមានសេរីភាព។

______

Jungwon pov

"កុំសើច! រឿងចាញ់ឈ្នះគ្មាននរណាមើលឃើញទេ!!"
ខ្ញុំអង្គុយដោយកាន់ដបទឹកដោះគោផឹកដោយមានមាជ្រែកពីររូបចាំសើចចំអកមិនឈប់ឈរ

"យើងសើចព្រោះឯងចាញ់គេហើយនៅមុខក្រាស់បានទៀត!"

ខ្ញុំក៏មិនចង់ដែរបើចាញ់ហើយខ្មាសគេដដែលចឹងរើសយកការឌឺគេមុខទៅវាក៏មិនអស់អីដែរ

"តែថា...នេះរឿងស្រីៗបងចាត់ការអស់មែនទេ?"
ខ្ញុំភ្ញាក់បន្តិចពេលសូនូបានសួរទើបនឹកដល់រឿងនេះ ហើយក៏បានងាកមើលទៅមុង heesueng ។

"រួចរាល់ហើយតែថាមានរឿងខ្លះដូចកំពុងកាឡាប់ចាក!!"

"មានរឿងអីទៅ?"

"បន្តិចទៀតដឹងខ្លួនឯងហើយ,ចឹងបងលាទៅមុនហើយណា៎ថែ្ងនេះមានណាត់!"

"បាទ..."
ខ្ញុំនិងសូនូ ឆ្លើយទៅកាន់ស្រុះគ្នាដែលថាមានណាត់ប្រាកដជាមានស្រីទៅដើរលេងជាមួយគ្នាទៀតហើយគាត់តែចឹង។

"យើងគិតថាគួរតែរកវិធីផ្សេងហើយ.."
ខ្ញុំនៅតែពីរនាក់សូនូនេះក៏បាននិយាយឡើង គេមើលមកខ្ញុំទាំងបើកភ្នែកធំៗភ្ញាក់ផ្អើស

"វាល្មមដល់ពេលហើយ.."

"អឹម...យើងនិងរកវិធីផ្សេងដែលថ្មីហើយឲ្យគេគ្រាន់តែឮសំឡេងយើងស្អប់ដល់សន្តានតែម្តង!"

"...."

"ឯងយល់ចឹងទេ?យើងរាល់ថ្ងៃនេះយើងអាក្រក់មិនគ្រប់គ្រាន់ទេ!"

"...."

"ឯងកើតអី?"
ខ្ញុំឈប់និយាយព្រោះតែសូនូគេមើលទៅគឺថាគាំងស្តូកលែងនិយាយស្តីតែម្តងតើខ្ញុំបាននិយាយអ្វីខុសមែនទេ?

"យើងគិតថាយើងលែងចង់រាប់ឯងទៀតហើយ!!"

"ថី?"

"យល់ថាប៉ុណ្ណឹងហើយមិនអីទៀត?"

"និងហើយ!យើងខំប្រឹងប៉ុណ្ណឹងហើយគេនៅមិនស្អប់យើងផង!"

"ហើយឯងបន្តម្នាក់ឯងចឹងទៅ?កាលបានខួរក្បាលឯងវាចេះគិតខ្លះហាស៎? ចង់ល្ងន់ដល់ពេលណា៎..អេ!!!ក្មេងតូច~ភ្ញាក់ខ្លួនឡើងឯងរៀប្រើការគិខ្លះទៅ Friend!"

"កុំមកដៀលយើងប្រយ័ត្នទៅ! ប្រយ័ត្នដើរតាមកន្លងយើងដោយមិនដឹងខ្លួនទៅ!!ឯងក៏ស្អប់ Ni-ki មកយូរដែរហើយ!!"

"យើងមានហេតុផលរបស់យើងដែលត្រូវស្អប់គេគិតតែឯងទៅល្មមៗបានហើយតិចថាស្តាយក្រោយ..."

"មិនអាចទេ..វាដំណើរការមក5ឆ្នាំហើយ!!!"

"អូខេ!! យើងចាំតែមើលទេ"

"Yeah ~"
ខ្ញុំឆ្លើយនិងគេហើយក៏បានក្រោយចាកចេញទៅដើម្បីផ្លាស់សម្លៀកបំពាក់ចេញវិញនេះចេញមកយូរហើយ

ខ្ញុំដើរបានបន្តិចក៏បានមកដល់ដោយមានមនុស្សស្រីម្នាក់បានឈរចាំនៅទីនោះតើនាងមករកអ្នកណា?

"នាងមកទីនេះធ្វើអីវាជាបន្ទប់បុរសទេ!"

"អឺ..ខ្ញុំ..ខ្ញុំមានរឿងចង់និយាយជាមួយឯងបន្តិច!"
ខ្ញុំមើលទៅនាងទាំងឆ្ងល់នេះឃើញមករកខ្ញុំពីរដងហើយបែបមានរឿងសំខាន់ជាមួយខ្ញុំមែនទេ

"Mmm ក៏បាននិយាយមក!"

"ចង់ឲ្យនិយាយនៅត្រង់នេះមែនឬ?"
ខ្ញុំមើលទៅនាងហើយងាកទៅក្រោកខ្នងក៏បានឃើញមនុស្សប្រុសៗជាច្រើនបានងាកមកមើលនាងនិងខ្ញុំ។

"ទៅខាងក្រៅទៅ!!"
ខ្ញុំនិយាយហើយក៏បានចាកចេញទៅមុននាង។

ពួកយើងបានចេញមកដល់សួរច្បារស្ងាត់មួយដោយមាននាងបានដើរអោនមុខចុះដាក់ខ្ញុំនេះតើនាងកើតអី?ខ្ញុំមិនសូវយល់ពីមនុស្សស្រីទេនាងចូលចិត្តធ្វើអីប្លែកៗដូចឥឡូវចឹងតើខ្ញុំគួរនិយាយអីល្អខ្ញុំអត់មានអីនិយាយទេ។

"អឺ..ការពិតទៅខ្ញុំ..ខ្ញុំមានរឿងមួយចង់និយាយ!"
ទីបំផុតព្រមនិយាយហើយខ្ញុំស្ទើស្ទះខ្យល់ហើយមុននេះ។

"និយាយមក!"

"តើឯងពិតជាមិនចាំខ្ញុំមែនឬ? ខ្ញុំគឺ Yumo ម្នាក់ស្រីដែលឯងធ្លាប់ជួយនៅផ្លូវលេខ11នោះ!! ចាំបានទេ?"

ផ្លូវលេខ11?? ខ្ញុំគិតបន្តិចហើយក៏បាននឹកឃើញថាពិតជាធ្លាប់ជួបនាងពិតមែននេះខ្ញុំបានភ្លេចនាងឬ?

"អា៎!!!នាងគឺ Yumo ដែលមានឈ្មោះដូចកូនឆ្កែនោះមែនទេ! ខ្ញុំចាំនាងបានហើយ!! ហ្អើយយខួរក្បាលខ្ញុំពិតជាយ៉ាប់ណាស់!"

"ហាស់.ហាស់..នេះខ្ញុំខំតែភ័យថាឯងនិងមិនចាំរហូតតើ.."

"Haha សុំទោសផង..ការពិតទៅដែលថាឈ្មោះនាងដូចកូនឆ្កែនោះគឺមិនមែនជាកូនឆ្កែរបស់ខ្ញុំទេ..វាជារបស់អាប្អូនខ្ញុំ!!"

ខ្ញុំសើចហើយនិយាយបកស្រាយ ដែលថាអាប្អូនគឺ អាសុីកូនចៅខ្ញុំគេមានកូនឆ្កែមួយឈ្មោះបែបនិងមែន ។

"មិនអីទេ..ខ្ញុំគិតថារឿងនៅកាលនោះឯងបានជួយខ្ញុំច្រើនណាស់ខ្ញុំមានអារម្មណ៍មិនសូវស្រណុកចិត្តទេទើបចង់អញ្ជើញឯងញាំអាហារមួយពេលតើបានទេ?"

"អញ្ជើញខ្ញុំ? បើសម្រាប់រឿងនោះមិនអីទេវាចៃដន្យតើ"

"យ៉ាងណាក៏ដោយខ្ញុំចង់សងគុណឯង..ទៅម្តងក៏បានខ្ញុំអស់ចិត្តហើយ!!"

អឺ..ខ្ញុំថាមិនអីទេគ្រាន់តែដើម្បីស្ងប់ចិត្តនោះខ្ញុំយល់អារម្មណ៏នាងពេលជំពាក់គុណនណាម្នាក់វាពិបាកណាស់នៅមិនសុខតែម្តង។

"ចឹងក៏បាន.."

"ពិតមែន..ខ្ញុំសប្បាយចិត្តណាស់ចឹងស្អែកព្រឹកពួកយើងទៅៗ!!"

"អឹម!! ចាំខ្ញុំទៅទទួលនាងចុះ"
ខ្ញុំហើយនាងក៏បានងក់ក្បាលញាប់ៗទាំងងាកមុខចេះហើយក៏បានចាកចេញទៅទាំងមិនបាននិយាយលាបែបនាងប្រញាប់ហើយ។ ខ្ញុំបានស្គាល់ផ្ទះនាងព្រោះកាលនោះបានជួននាងទៅផ្ទះម្តងនៅអាចចាំផហលូវបានខ្លះ។

_______

Jay pov

"នេះស្រីមកញ៉ែហើយនៅមិនដឹងខ្លួនទៀត??"
ខ្ញុំមើលទៅកាន់មនុស្សពីរនាក់ដែលទើបនិយាយគ្នាហើយនោះគឺ Jungwon & yumo គ្រាន់តែមើលក៏ដឹងថាមនុស្សដែលនាងស្រលាញ់នោះគឺគេ! មនុស្សល្ងីល្ងឺ!

នៅមុននេះខ្ញុំបានដើរថាប្រុងនិងចូលបន្ទប់ផ្លាស់ប្តូសម្លៀកបំពាក់តែក៏បានប្រទះភ្នែកនិងប្រុសស្រីមួយគូបានបណ្តើរគ្នាចេញទៅទើបបានមកមើលថាគេនិយាយស្អីហ់យក៏បានស្តាប់ឮគ្រប់យ៉ាង។ ខ្ញុំយល់ហើយដែល Sunghoon ថា Yumo មានមនុស្សក្នុងចិត្តនោះបែបជា Jungwon នេះឯងព្រោះនាងក្លាហានទៅបបួលខាងប្រុសដេតមុបែបនេះហើយបើមិនស្រឡាញ់វាមិនសមទេ។

តែថា Jungwon គេមើលមិនដឹងមែនឬធ្វើពើ? នាងបង្ហាញមកច្បាស់ៗហើយនៅមិនដឹងមានតែល្ងង់ខ្ញុំមិនធ្លាប់ឃើញមនុស្សប្រុសដូចម្នាក់និងទេនិយាយពីថា...អើយយដល់ក៏!!

"ប៉ុន្តែ..តើនាងនិងចង់ញ៉ែគេមែនឬ?"
ខ្ញុំដើរចេញទាំងមិនយល់តែក៏ស្រាប់តែក្នុងចិត្តនេះវាប្រែជាស្ងៀមស្ងាត់តែម្តង។

ក្រាក!!!
ខ្ញុំបើកទ្វារហើយចូលទៅក្នុងនោះដែលពេលនេះមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលមកគ្រប់គ្នាចាកចេញទៅអស់ហើយ។ ខ្ញុំនៅតែគិតពីរឿងរបស់ពួកគេទាំងដែលខ្ញុំគ្មានហេតុផលអីត្រូវគិតផងនិង។

"ហ្អើយយចំមែនជួបទាល់តែបាន!!"
ខ្ញុំលើអាវមកស្លៀកក៏បានឮសំឡេងមនុស្សថ្មីចូលមកគេជា Jungwon មកដល់ភ្លាមក៏រអ៊ូរភ្លាម។

"Jungwon!"
ខ្ញុំស្ងាត់មួយសន្ទុះក៏បានងាកទៅរកគេទាំងហៅឈ្មោះគេបែបនេះដូចមិនមែនខ្ញុំសោះតើខ្ញុំបានធ្វើអី។

"យ៉ាងម៉េច?"
គេងាកមកឆ្លើយជាមួយខ្ញុំទាំងមុខឆ្ងល់ៗ ខ្ញុំស្ងាត់ហើយមើលទៅគេជាប់នេះដូចបានយល់ហើយហេតុអីម្សិលមិញគេតាមសម្លក់ខ្ញុំនោះការពិតព្រោះតែក្នុងចិត្តចង់ដឹងរឿងពីគេសោះ។

"យើងស្គាល់ឯងមក5 ឆ្នាំហើយ!"

"យើងដឹងតើប្រាប់ធ្វើស្អី?"

"យើងគ្រាន់តែឆ្ងល់!!"

"រឿងស្អី?"

"ដែលឯងស្អប់យើងនោះមកពីអីទៅ?"

"ស្អប់..យើងស្អប់ឯងចាំបាច់មានហេតុផលមែនទេ?"

"ត្រូវហើយឯងមិនមែននៅសុខៗក៏មកស្អប់ចឹងទេយើងនិងចាំស្តាប់ថាហេតុផលគឺជាអ្វី!!"

"គ្មានហេតុផលទេ! កុំចាំនាំតែហត់អី!!"

"ចឹងតើឯងគិតថានិងស្អប់យើងរហូតឬ?"

"...."

"យ៉ាងហោចណាសើក៏ផ្តល់ហេតុផលមួយមកយើងដែរ!!"

"យើងនិយាយមិនបាន..ដឹងថាវាមិនសមនិងពេលនេះទេ!"

ខ្ញុំឈរស្ងៀមហើយមើលទៅគេទាំងចង់គាំងបន្តិចនេះមិនមែនលើទីមួយទេដែលខ្ញុំសួរគេពីរឿងនេះហើយចម្លើយគឺដូចគ្នាគេមិនដែលមានហេតុផលត្រឹមត្រូវឲ្យខ្ញុំឡើយ។

"ដឹងត្រឹមយើងស្អប់ឯងខ្លាំងទៅបានហើយ!!!"

"Huh?គិតថាធ្វើចឹងយើងនិងនៅស្ងៀមទៀត? Jungwon ..ឯងអ្នកបង្ខំយើងខ្លួនឯងទេ..."
ខ្ញុំនិយាយហើយក៏បានដើរចូលទៅរកគេយឺតៗនេះបើនិយាយធម្មតាប្រើការជាមួយគេមិនបានទេខ្ញុំគិតវាដល់ពេលដែលខ្ញុំត្រូវរកការពិតពីគេហើយ។

"ឯង..ចង់ធ្វើអី?ចេញទៅ!!"
Jungwon ប្រែទឹកមុខហើយលើដៃមករុញខ្លួនខ្ញុំចេញពីខ្ញុំមិនព្រមឡើយរឿងនេះបណ្តោយទៀតលែងបានហើយ។

"យើងឲ្យឯងនិយាយនៅឥឡូវនេះ! បើមិនចឹងយើងនិងបឺតមាត់ឯង!"

"ហាស៎!! ឯងកើតឡប់ស្អី!!ចេញទៅកុំមកលេងបែបនេះ!!"

"យើងមិនបានលេងបើឯងមិនប្រាប់យើងនិងធ្វើមែន!!"

"ហេតុអ្វីក៏ឯងចង់ដឹងយើងស្អប់ឯងមកយូរហើយរាល់ដកឯងមិនទាំងខ្វល់ផង!!"

"ប៉ុន្តែឥឡូវយើងចង់ដឹងហើយតើ!! យើងមិននិយាយម្តងទៀតទេរាប់1-3បើមិននិយាយយើងធ្វើមែនហើយ!!"

"ស្អីឯង?"

1

"យើងគ្មានហេតុ_"

2

"នេះឯងកើតស្អី.."

3_ អឹម!!

ខ្ញុំអោនចូលទៅជិតគេហើយចាប់ទាញកញ្ចឹងកគេមកថើបទាំងមិនចាំយូរ Jungwon គាំងហើយមើលមកខ្ញុំទាំងភ្នែកគេបើកធំៗភ្ញាក់ផ្អើល។ ខ្ញុំថើបទាំងតក់ក្រហល់ហើយបឺតបបូរមាត់គេខ្លាំងៗដល់ថ្នាក់ខ្ញុំខ្លួនឯងក៏មិនយល់ផងថាហេតុអីត្រូវថើបគេបែបនេះ











****"****

Comment