ភាគទី ៩

សិស្ស​ប្រុស
ភាគទី ៩

«ហឺស!» គេគ្រហឹមទាំងអស់សំណើច។
«លែងទៅ....អ្ហាយយ៎» នាយកម្លោះស្រាប់តែលើកកាយអក្រាតឡើងដើរចេញពីបន្ទប់ទឹកទៅដាក់ឪ្យគេងលើគ្រែយឺតៗឯគេក៏ឡើងទៅគេងជាមួយនាងដែរបន្ទាប់គេក៏ទាញភួយមកគ្របពីលើកាយគេនឹងនាងដើម្បីបិទបាំងរាងកាយឥតសម្លៀកបំពាក់។
«កក់ក្ដៅទេ?» លី​នស៊ានទាញកាយនាងតូចមកឱបរិតយ៉ាងស្និទ្ធស្នាល។
«ទើសទាល់ណាស់ លែងទៅ»
«ទើសទាល់យ៉ាងម៉េច កក់ក្ដៅសឹងអី!» គិតមើលទៅសាច់ប៉ះសាច់ អារបស់ខ្លះក៏ប៉ះគ្នាទៀត​ បែបនេះគេពេញចិត្តពេញថ្លើមណាស់។
«ហើយប្រុងគេងទាំងបែបនេះ?»
«ប្រាកដហើយ​ គេងទាំងអត់សម្លៀកបំពាក់បែបនេះហើយស្រួល»
«ស្រួលស្អី រហើយៗពិបាកណាស់»
«ស្រួលពេលមានអារម្មណ៍ចាប់ដាក់យកម៉ងមិនបាច់យូដោះសម្លៀកបំពាក់»
«ក្មេងល្មោភ» យីសុីននិយាយទាំងដៃវាយស្មាមាំរបស់គេ ប្រុងមិនឪ្យនាងគេទេហេស៎?
«ជុ! ឆាប់គេងទៅ» នាយកម្លោះឱនថើបបូរមាត់តូចបន្តិច​ ហើយក៏ប្រាស់ខ្លួនដេកផ្អៀងទៅម្ខាងទាំងដៃនិងជើងនៅតែឱបកាយនាងមិនព្រម​លែង។
«ហ្អឹមម» យីសុីនដកដង្ហើមធំព្រមបិទភ្នែកសំងំដេកទាំងរាងកាយត្រូវគេឃាំងជាប់ក្នុងរង្វង់ដៃ​ នេះសំណាងហើយដែលគេមិនធ្វើអីនាងបន្តទៀត។
ព្រឹកព្រឹមស្រាងៗពន្លឺព្រះអាទិត្យដែលទើបនឹងរះបានជះពន្លឺចូលមកខាងក្នុងបន្ទប់​តាមរយៈ​បង្អួចកញ្ចក់បង្ហាញឪ្យឃើញច្បាស់នូវរាងកាយមនុស្សប្រុសស្រីពីរនាក់នៅលើគ្រែតែមួយឱបគ្នាយ៉ាងស្អិតរមួតដូចរាងកាយតែមួយទៅហើយ។
«...» លីនស៊ានបើកភ្នែកឡើងយកដៃបាំងថ្ងៃព្រោះវាចាំងខ្លាំងពេក បានបន្តិចគេក៏ដាក់ភ្នែកសម្លឹងមនុស្សស្រីដែលនៅក្នុងរង្វង់ដៃគេទាំងញញឹមពព្រាយ។
«អូន​ស្អាតណាស់» គេ​យកដៃវែកសក់ដែលបាំងមុខនាងយឺតៗ។
កំពុងតែមើលមុខនាងសុខៗ​ យីសុីនស្រាប់តែបើកភ្នែក​ឡើ​ង​ គេក៏ប្រញាប់ធ្វើជាបិទភ្នែកវិញ។
«...» គ្រាន់តែបើកភ្នែកភ្លាមនាងក៏ងើបមើលមុខគេភ្លាម
(ធ្វើជាដេកលក់អីណា)​ នាងតូចនិយាយក្នុងចិត្តទាំងជ្រួញចិញ្ចើមហួសចិត្ត​ គិតថាបោកនាងបានមែន?
(ឯងនេះធ្វើបាបយើងណាស់ អាក្មេងឆ្កួត!)​ យីសុីនស្រាប់តែញញឹមចុងមាត់​ យកដៃទាំងពីរដាក់លើទ្រូងរបស់គេរួចរំកិលខ្លួនតិច។
«?» លីនស៊ានមានអារម្មណ៍ថាសកម្មភាពនាងដូចប្លែកៗក៏បើកភ្នែកម្ខាងតិចៗតែ...
«យកទៅ!!»
/ព្រូស/
«អូយយយ៎!!» សម្លេងស្រែកឮស្ទើបែកបន្ទប់​ នាយកម្លោះត្រូវខ្ទាតធ្លាក់ពីលើគ្រែទៅលើឥដ្ឋ​ដោយស្នាដៃនាងក្រមុំជើងល្អ។
«ឪ្យសមមុខ»
«នេះអូនធាក់បង?» គេអើតកមកមើលនាងទាំងជ្រួញចិញ្ចើមតែគេមិនបានខឹងនាងទេ។
«ចា៎!! នរណាឪ្យឯងធ្វើបាបខ្ញុំពេកធ្វើអី»
«ល្អ!!»
«ល្អ​ស្អី?​ អេ...!!» នៅសុខៗគេស្រាប់តែទាញភួយដែលនៅលើខ្លួននាង។
«នែ៎កុំទាញ! ធ្លាក់ខ្ញុំឥឡូវហើយ!»
«ណែ៎...អ្ហាយយយ៎»
/ព្រូស/
«ធ្លាក់ទាំងពីរនាក់បែបនេះទើបសប្បាយ» ដោយសារកម្លាំងនាងមិនដល់គេទើបត្រូវធ្លាក់ទៅពីលើគេ។
«មិនសប្បាយជាមួយទេ លែងទៅ!» យីសុីនបម្រុងរើខ្លួនចេញពីគេ តែនាយកម្លោះនៅតែឱបនាងជាប់។
«ធ្វើបែបនេះគួរតែដាក់ទោសទេ?»
«ដាក់ទោសស្អី ឆ្កួតទេហេស?»
«គឺ...»
«ណែ៎!! អត់ទេ​ណា​ ខ្ញុំគ្មានកម្លាំង!»
«នេះអូនគិតដលថាហើយហ្នឹង?»
«ខ្ញុំ.....​ខ្ញុំ...ហើយឯងចង់និយាយពីអី?»
«បងចង់និយាយថាឥឡូវនេះបងឃ្លាន​ ធ្វើម្ហូបឪ្យបន្តិចបានទេ?»
«ចុះមិនឪ្យគេយកមកឪ្យទៅក្រែងឯងជាកូនម៉ាហ្វៀមិនចឹង?»
«អត់ទេបងចង់សាកស្នាដៃអូន»
«ហឺយ...!!»
«ធ្វើបន្តិចទៅណា»
«ក៏បានលែងខ្ញុំទៅ ខ្ញុំ​ទៅងូតទឹកសិន»
«ចឹងងូតពីរនាក់ល្អទេ?»
«អត់ទេ...នែ៎! ខ្ញុំ​មិនងូតជាមួយឯងទេ​ លែងអាក្មេងចម្កួត» គេមិនខ្វល់​លើកបីកាយតូចចូលក្នុងបន្ទប់ទឹកបាត់ ហើយប្រាកដណាស់ថានាងងូតទឹកមិនបានស្រួលចិត្តទេ ព្រោះ​គេតោងនាងស្អិតដូចតុកកែ ជាពិសេសអង្អែលលើក្រោមសព្វសាច់គ្មានចន្លោះ។
បានមួយសន្ទុះទើបអ្នកទាំងពីរដើរចេញពីបន្ទប់គេងចូលក្នុងផ្ទះបាយ។
«ចង់ញុាំអី?»
«អីក៏បានឪ្យតែអូនធ្វើឪ្យបង»
«ខ្ញុំ​ធ្វើម៉េចនឹងអាចផ្គាប់ចិត្តឯងត្រូវទៅ?»
«ចឹងទៅផ្គាប់រឿងលើគ្រែវិញល្អទេ?»
«ក្មេងមាត់ឆ្កែ»
«តែមាត់ឆ្កែមួយនេះ...»
«ឈប់និយាយៗ​ ឯងញុាំបាយឆាទេ?»
«ស្នាដៃអូនបងញុាំទាំងអស់»
«ចាំបន្តិចទៅចឹង»
«Ok»
បន្ទាប់ពីនិយាយជាមួយគេចប់ នាងក៏ដើរទៅបើកទូទឹកកករកគ្រឿងដែលត្រូវការហើយក៏ចាប់ផ្ដើមធ្វើ។
«មានអ្វីឪ្យជួយទេ?» ដោយឃើញខ្លួនឯងដូចជាអត់ប្រយោជន៍ខ្លាំងពេក គេក៏សួរនាងក្រែងមានអ្វីឪ្យគេធ្វើខ្លះ។
«ជួយយកខ្ទះឪ្យបន្តិច»
«មួយណា?» គេងើបឡើងដើរទៅកន្លែងដាក់ឆ្នាំង ឫខ្ទះ។
«អាមួយណាដូចខ្ទះអានឹងហើយ»
«ប្រាប់​ដូចមិនប្រាប់»
«យូម្លេះឪ្យលឿនមក»
«មួយណា?»
«ហីយ៉ា!! មិនបាច់ជួយស្អីទេ ទៅអង្គុយតែមួយកន្លែងទៅទុកឪ្យខ្ញុំធ្វើវិញ»
«តែបង....»
«ថាទៅអង្គុយទៅ»
«ក៏បាន» គេ​និយាយ​ទាំមុខស្អុយហើយក៏ដើរទៅអង្គុយវិញ​ តែអង្គុយសុខៗគេក៏ងើបឡើងដើរទៅរកនាង។
«ណែ៎! ធ្វើស្អីហ្នឹង?» នៅសុខៗគេស្រាប់តែមកអោបចង្កេះនាងពីក្រោយ។
«ចង់ឱប»
«តែខ្ញុំត្រូវធ្វើអាហារណា ឯងមកឱបបែបនេះឪ្យខ្ញុំធ្វើយ៉ាងម៉េច?»
«ឱបតែខ្លួនតើ​ មានកាន់ដៃឯណា»
«តែវាពិបាក»
«អត់ទេចង់នៅបែបនេះ»
«ហឺយយ! ថាទៅអង្គុយទៅកុំមកឱបបែបនេះវាពិបាក» យីសុីនដកដង្ហើមធំទាំងធុញទ្រាន់​ នេះគ្រាន់តែនៅជាមួយគេជាបណ្ដោះអាសន្នគេតោងនាងស្អិតយ៉ាងនឹងហើយ ចុះទម្រាំរស់នៅរៀបការជាមួយគេទៀត? ងាប់ហើយ!​ នាងស្រមៃមិនចេញទេ។
«ហីយ៉ា! ក៏បានកុំឪ្យអូនពិបាក» គេយល់ព្រមតាមនាងហើយក៏ថើបថ្ពាល់នាងតូចមួយខ្សឺតរួចក៏ដើរទៅអង្គុយលើកៅអីវិញ។
«ក្មេងនៅតែជាក្មេង!» យីសុីននិយាយតិចៗទាំងគ្រវីក្បាលសម្លឹងមើលគេ។
បានមួយសន្ទុះនាងក៏ធ្វើរួចរាល់។
«អាហារមកដល់ហើយ»
«ញុាំកើតទេ?»
«ចាក់ឪ្យឆ្កែសុីល្អទេ?»
«អេ..អេ!​ ញោះលេងសោះខឹងដែរ» នាងតូចស្រាប់តែលើកចានបម្រុងនឹងដើរចេញតែត្រូវគេចាប់ដៃជាប់។
«...»
«អង្គុយចុះវិញមក កុំងរមើល»
«...» នាងព្រមអង្គុយចុះតាមគេ។
«អ្ហឹម...រស់ជាតិកម្ររកបាន»
«មែន?»
«តែវានៅចាញ់រស់ជាតិខ្លួនអូនដាច់»
«បិទមាត់ហើយញុាំបាយទៅ»
«អៅ! បិទមាត់ញុាំបាយម៉េចនឹងកើត?»
«ខ្ញុំ​ចង់សម្ដៅថាកុំឪ្យនិយាយច្រើនពេក»
«បើមិនចង់ឪ្យបងនិយាយច្រើនទាល់តែយកបបូរមាត់អូនមកបំបិទ» គេនិយាយទាំងទឹកមុខព្រាន
«ឆ្កួតមែនទែនហើយៗ ហឺយយ!»
«ទៅៗបងឈប់និយាយក៏បាន​ ញុាំបាយទៅ»
«អូយ» គេយកដៃញីភ្នែក
«ឯងកើតអីនឹង?» យីសុីនសួរគេទាំងងើបចេញពីកៅអី
«ដូចជាមានអីនៅក្នុងភ្នែកខ្ញុំ»
«មើលយកដៃចេញខ្ញុំមើលបន្តិច» គេធ្វើតាមនាង​ យីសុីនក៏ឱនមើល
«មានឃើញទេ?»
«គ្មានស្អីផង»
«ខ្ញុំ​ច្បាស់ណាស់​ វាមានពិតមែន»
«ថាអត់គឺអត់ហើយ»
«មើលឪ្យច្បាស់មើល»
«គ្មានទេ»
«តែបងឃើញ»
«ឯងមើលឃើញយ៉ាងម៉េច?»
«គឺឃើញអូននោះអី អូនមិនឃើញមុខរបស់អូនក្នុងកែវភ្នែកបងទេហេស៎?»

_____
បើពេញចិត្ត vote មួយទៅ follow មួយផង ❤️

Comment