11:ស្អាតដូចស្រី

.ផាំងៗ ស្នូរកាំភ្លើងបានបន្លឺឡើង រន្ទឺពេញកន្លែងចតឡាន តែនៅទីនេះវាពិតជាស្ងាត់ល្អណាស់គឺមានតែប្តីប្រពន្ធមួយគូរដែលទើបតែបណ្តើរគ្នាចេញពីជួបដៃគូរជំនួញរបស់ពួកគាត់ទាំងពីរ។

"លោកបង....." អ្នកស្រីចន ស្រែកឡើងទាំងស្លុតចិត្តពេលឡើងស្វាមីរបស់ខ្លួន ត្រូវបានគេលោបបាញ់នៅនឹងមុខស្រស់ៗបែបនេះ។ ដោយគ្រាប់កាំភ្លើងពីរគ្រាប់បានហោះទៅទម្លុះនៅត្រង់ស្មាររបស់គាត់ខាងឆ្វេងមួយគ្រប់ហើយមួយគ្រាប់ទៀតគឺត្រង់ពោះរបស់គាត់ដែលវាកៀននឹងថើមរបស់គាត់មែនទែន។ធ្វើឲ្យគាត់ចាប់ផ្តើមហូរឈាមចេញពីមាត់។

" ប្រាប់គេគ្រប់គ្នាទៅថាបងស្លាប់ដោយថា ជំងឺ....ហើយកុំឲ្យកូនប្រុសរបស់តើងគេដឹងរឿងនេះអីគេនៅក្មេងណាស់.." ឈាមចាប់ផ្តើមហូរចេញពីមាត់របស់លោកចន  ។ ដោយរាងកាយរបស់គាត់ត្រូវបានភរិយាអោបយ៉ាងណែន អង្គុយផ្ទាល់សីុម៉ង់។

" អត់ទេលោកបង..ហ្ហឹកៗ..លោកបងមិនអាចស្លាប់បានទេ ត្រូវហើយនាយវង់នាយវង់...អូននឹងហៅគេឲ្យមកជួយលោកបង...ហ្ហឹកៗ" ទឹកភ្នែកហូរជោកថ្ពាល់ហៅស្វាមីទាំងក្តីឈឺចុកចាប់។ ប្រាប់ទៅកន់គាត់ថាកុំទាន់ឲ្យគាត់បិតភ្នែកអី ខ្លួននឹងទៅហៅឲ្យគេមកជួយ។ ភ្លាមនោះគាត់ក៏ស្រាប់តែនឹកឃើញ ដល់នាយវង់ដែលជាជំនិតរបស់ស្វាមីរបស់គាត់ គាត់ក៏ទាញកាបូបនៅក្បែរនោះរាវរកទូរស័ព្ទដៃដើម្បីខលទៅរកនាយវង់។

.បច្ចុប្បន្ន!! ភូមិគ្រឹះត្រកូលចន

.ឈូឈូ...
សម្លេងទឹកនៅក្នុងបន្ទប់ទឹកក៏បានឮចេញមកខាងក្រៅតែម្ចាស់បន្ទប់ហាក់បីដូចជាមិនបានដឹងសោះថាបន្ទប់របស់ខ្លួនគឺកំពុងតែមានគេលោបចូលមកនោះ។

.ក្រាក!! បន្ទាប់ពីចំណាយពេលងូតទឹកអស់ជាង កន្លះម៉ោងថេយ៉ងក៏បានបើកទ្វារចេញពីបន្ទប់ទឹកដោយមានចងពុំកន្សែងជាប់នឹងខ្លួន ដូចជានារីក្តមុំយ៉ាងចឹង។ ថេយ៍ទាញកូនកន្សែងតូចមួយទៀតមកជូតដាក់សើមរបស់គេដោយមិនបានដឹងឡើយថាកាយវិការទាំងអស់នេះធ្វើឲ្យបុរសដែលកំពុងតែគេងនៅលើពូកសម្លឹងមើលមកគេដោយក្រសែភ្នែកឥតព្រិច។

" ស្អាតណាស់..នេះបើយើងមិនស្គាល់ឯងទេយើងគិតថាឯងជាមនុស្សស្រីបាត់ទៅហើយ..." ជុងហ្គុក
សម្លឹងមើលទៅកាន់អ្នកដែលកំពុងតែបិតភ្នែកជូតសក់របស់ខ្លួនទាំងអារម្មណ៍ល្អនោះនាយឡើងចង់ហៀរទឹកមាត់ទៅហើយ។ ទាំងដែលពីរយប់មិញច្របាច់កដៃគេឡើងចង់ថ្លោះមិនគិតនោះឡើយ។

" អុុះអ្នកប្រុស?? ហេតុអ្វីក៏ចូលមកក្នុងបន្ទប់របស់ខ្ញុំបាន???" ថេយ៍ ភ្ញាក់ជាខ្លាំងពេលដែលបានឃើញបុរសព្រាននារីម្នាក់នេះនៅក្នុងបន្ទប់របស់ខ្លួនហើយនៅសម្លឹងមើលមកគេដោយក្រសែភ្នែកគួរឲ្យខ្លាចទៀត។ ថេយ៍ប្រញាប់លើកដៃអោបរាងកាយរបស់ខ្លួនយ៉ាងលឿន ព្រះអើយ ខ្មាស់ណាស់ បុរសម្នាក់នេះចេះចូលមកស្ងាត់ៗបែបនេះទៅកើតដែរ៕

"  ហេតុអ្វីយើងចូលមកមិនបាន?? ក្រែងវាគឺជាអតីតបន្ទប់របស់យើងមិនចឹងឬ??" ជុងហ្គុកនិយាយទាំងហៃទៅកាន់រាងតូចដែលធ្វើឲ្យថេយ៍ពិតជាក្រើតក្នាញ់នឹងនាយជាខ្លាំងចង់តែហក់ទៅវៃកណ្តាលពូកទេ។

"កាលពីមុនមែន តែពេលនេះមិនមែននោះទេ អ្នកប្រុសចូលមកបែបនេះខ្ញុំអាចប្តឹងអ្នកណាបានណា??" មិនដឹងថាត្រូវនិយាយជាមួយនឹងអ្នកប្រកដក្បាលរឹងម្នាក់នេះយ៉ាងមិចនោះទេ មើលចោះដូចចាក់ទឹកលើក្បលទាយ៉ាងចឹង។

" ឯងចង់ប្តឹងម្ចាស់ផ្ទះ?? ហើយឯងចង់ប្តឹងយើងពីបទអ្វីដែលទៅ??" ជុងហ្គុកចេះចេញពីលើពូកហើយក៏ដើរសំដៅទៅរកថេយ៉ុង។ ថេយ៍ខិតខ្លួនទៅក្រោយទាំងភិតភ័យ។

"គឺ..គឺពីបទចូលបន្ទប់គេដោយគ្មានការអនុញ្ញាតនោះអី...." ថេយ៍តបទាំងសម្លេងញ័រហើយដៃរបស់គេខំបិតរាងកាយរបស់ខ្លួនយ៉ាងជិត។

" ហឹសៗ...យើងខ្ចិលឈ្លោះប្រកែកជាមួយក្មេងដូចជាឯងច្រើនណាស់...យើងគ្រាន់តែចង់មកសួរថាហេតុអ្វីមិនតបសារយើង??" ជុងហ្គុកសើចបន្តិចរួចក៏សួរបន្ត។

" សារ?? អ្នកប្រុសបានលេខរបស់ខ្ញុំមកពីណា?"

"បានមកពីណាមិនសំខាន់នោះទេសំខាន់ហេតុអ្វីក៏ឯងមិនតប!?"

"អ្នកប្រុសក៏ឃើញហើយថាខ្លួន កំពុងតែងូតទឹក មិចនឹងតបសារអ្នកប្រុសបានទៅ??យ៉ាងមិចពីរយប់រករឿងខ្ញុំមិនអស់ចិត្តទើបផ្ញើសារនឹងមកតាមដល់ក្នុងបន្ទប់តើមែនទេ?? "ក៏ឃើញហើយថាគេទើបតែចេញពីក្នុងបន្ទប់ទឹក តើឲ្យគេតបសាររបស់នាយបានយ៉ាងដូចម្តេច?

" ឯងងូតទឹករាប់ម៉ោងចឹងមែនទេ?? យើងសុំទោសរឿងកាលពីរយប់មិញ.." មនុស្សប្រុសស្អីងូតទឹកយូរដូចមនុស្សស្រីចឹងនោះ?? ហើយនាយក៏មិនភ្លេចនិយាយសូមទោសរឿងកាលពីយប់មិញទៅកាន់រាងតូចនោះដែរ ព្រោះតែនាយចិត្តក្តៅពេកទើបធ្វើអ្វីមិនបានគិត។

"ត្រូវហើយ ព្រោះខ្ញុំត្រូវថែរក្សាស្បែករបស់ខ្ញុំឲ្យស្រស់ស្អាត ភ្លឺរលោងដោយសារការស្រាបស្បែកនោះអី...ហើយសម្រាប់រឿងយប់មិញខ្ញុំក៏មិនប្រកាន់ខឹងនឹងអ្នកប្រុសនោះដែរ។" ថេយ៍និយាយផ្កើនទៅកាន់នាយព្រោះទាំងអង្អែលដៃដល់សរលោងឲ្យនាយមើលទៀតផង។ ហើយចុងប្រយោគក៏និយាយទាំងងាកមុខចេញពីនាយសង្ហារ។

" ស្រ្កាប់ស្បែក?? ហើយឯងស្រ្កាប់ស្បែកនឹងធ្វើអ្វី ហើយខ្លួនជាប្រុសនោះទេ ចាំបាច់ស្រ្កាប់ធ្វើអី??"

" ក៏ស្រ្កាប់ជាមួយនឹងម្សៀតនឹងកាហ្វេបូកនឹងទឹកគោឆៅនោះអី...ហើយយ៉ាងមិចមនុស្សប្រុសធ្វើមិនបានមែន??"មិនត្រឹមតែនិយាយនោះទេរាងតូចនៅពើតទ្រូងឌឺដាក់ជុងហ្គុកថែមទៀត។

" ប្រុសផ្សេងគេប្រហែលជាធ្វើមិនបានពិតមែនហើយ ហើយមានតែប្រុសដូចជាឯងនោះទេដែលអាចធ្វើបាន...ហើយឯងបានរបស់ទាំងអស់នោះមកពីណា..?"

" ម្សៀត ម៉ែខ្ញុំគាត់បុកឲ្យពីស្រុក ហើយចំណែកកាហ្វេគឺជារបស់អ្នកប្រុស ហើយទឹកដោះគោខ្ញុំយកពីក្នុងទូរទឹកកវាគឺជារបស់លោកស្រី"ថេយ៍និយាយរៀបរាប់យ៉ាងទំនង ប្រាប់ទៅជុងហ្គុកដែលធ្វើឲ្យនាយហួសចិត្តជាខ្លាំង។

" ស្អីគេ? ចឹងតើ បានជាកាហ្វេរបស់យើងឆាប់អស់ដល់ថ្នាក់នេះតាមពិតឯងលួចយកមកលាបស្បែកចឹងសោះ??"

" ខ្ញុំមិនបានលួចនោះទេខ្ញុំបានសុំអនុញ្ញាតលោកស្រីរួចហើយ" ពិតមែនហើយ កុំមកចោទគេគេបានសុំអនុញ្ញាតសុំម៉ាក់របស់នាយរួចហើយ។គេមិនមែនចោរនោះទេ។

" យើងមិនជឿថាម៉ាក់យើងយល់ព្រមជាមួយឯងនោះទេ"

" នេះសម្រេចថាអ្នកប្រុសមករករឿងខ្ញុំឬក៏មករកអ្វីដែលទៅបាទ??"

"ណោះណ្ហើយចោះយើងមិនប្រកាន់ជាមួយឯងនោះទេ...នេះ...!"ដោយមិនចង់ប្រកែកជាមួយក្មេងបន្តទៀត ជុងហ្គុកក៏បានហុចក្រដាស់មួយសន្លឹកទៅឲ្យថេយ៉ុង។

" អានឹងអីគេ??"ថេយ៍ទទួលយកមកមើលរួចក៏សួរទៅកាន់នាយ។

" ក្រដាស់នឹងហើយឯងមិនស្គាល់ទេឬ??" ជុងហ្គុកគ្រាន់តែហុចក្រដាស់ទៅឲ្យរាងតូចរួចនាយក៏បែបមុខចេញ បើនៅតែសម្លឹងមើលក្មេងម្នាក់នេះទៀតគេប្រាកដជាទ្រាំមិនបានឥលូវនឹងហើយ។

"ក៏ស្គាល់! តែចង់សួរថាអ្នកប្រុសឲ្យវាមកខ្ញុំធ្វីអី??"

"នៅក្នុងបន្ទប់របស់យើងខ្វះរបស់ទាំងអស់នេះ ឯងជួយទៅទិញវានៅឯផ្សារចែកយើងបន្តិចមក"ដោយសារតែថ្ងៃនេះជាថ្ងៃអាទិត្យទើបនាយមិនបានចេញទៅធ្វើការឬក៏ចេញទៅខាងក្រៅនោះទេនាយចង់សង្ងំនៅផ្ទះមួយថ្ងៃ។

" ខ្ញុំមិនចេះអានអក្សរនោះទេ" មិនមែនមិនចេះនោះទេតែថេយ៉ុងគេមិនចង់ទៅ ទោះបីគេជាអ្នកបម្រើនៅក្នុងផ្ទះនេះពិតមែនទេ រឿងខ្លះដឺលគេមិនចង់ធ្វើហើយគឺគេតែងតែនិយាយថាមិនចេះ។

"ស្អីគេ?? ឯងរៀនដល់ថ្នាក់ទីប៉ុន្មានបានជាមិនចេះអក្សរចឹងហាស់..."

" ទី១១"ចម្លើយងាយៗ ហើយថេយ៍ក៏ទាញតុមកអង្គុយនោះមិនទៅរកខោអាវមកពាកនោះទេ។

" ទី១១ហើយមិនអក្សរទៀត?? ចឹងសមហើយដែលមកធ្វើជាអ្នកបម្រើគេនោះ ជីវិតមិនបាច់រីកចម្រើនទៅណានោះទេ ធ្វើជាអ្នកបម្រើគេនឹងទៅ.."

" នេះអ្នកប្រុសមកដៀលខ្ញុំតើមែនទេ?"

" បើយើងនិយាយជាការពិត! បានហើយផ្លាស់សម្លៀកបំពាក់ទៅ ប្រយ័ត្នយើងទ្រាំមិនបានចាប់រំលោភឯងឲ្យដើរលែងរួចមួយអាទិត្យទៅ... "

" ស្អីគេទ្រាំតែមួយអាទិត្យនឹង?? មួយខែក៏ខ្ញុំមិនខ្លាច"

" គ្រាន់បើណាស់..គីមថេយ៉ុង..! បានហើយចាប់ស្លៀកពាក់ឲ្យឆាប់នឹងអាលទៅផ្សារជាមួយយើង"នាយពិតជាសុំចេញក្មេងម្នាក់នេះហើយ និយាយពីថាប្រកែកមិនដែលឈ្លោះម្តងណានោះទេ នាយដឹងតែចាញ់រហូត។

"ទៅផ្សារធ្វើអ្វីអ្នកប្រុស...?ខ្ញុំ..."ថេយ៍និយាយមិមទាន់ចប់ផងជុងហ្គុកនាយក៏និយាយកាត់។

"ឯងគ្មានសិទ្ធិតវ៉ានោះទេ..."និយាយចប់នាយក៏ដើរចេញទៅបាត់។

"មនុស្សស្អី យល់តែចិត្តខ្លួនឯង..." ថេយ៍ ងើបចេញពីតុទៅបើកទូររកខោអាវរបស់គេមកស្លៀក ។ បើសួរថាមុននេះគេខ្មាស់ជុងហ្គុកអត់?? ចម្លើយគឺខ្មាស់តែមិនអីទេព្រោះគេចងពុំទេតើ ជុងហ្គុកនាយមិនបានឃើញនីនីរបស់ខ្លួនឯងណា??

. Room jk

" មនុស្សប្រុសស្អីមិចក៏ស្អាតម្ល៉េះ?? ហើយក្លៀកក៏គ្មានរោមទៀតហើយកន្លែងផ្សេងមានអត់ន៎...ណ្ហើយអាជុងហ្គុកឯងរោគចិត្តជាទីបំផុតហើយ គេជាប្រុសដូចគ្នាណាវើយ..."  គ្រាន់តែចូលមកដល់ក្នុងបន្ទប់របស់ខ្លួនឯងភ្លាមជុងហ្គុកក៏នឹកឃើញដល់រឿងនៅក្នុងបន្ទប់របស់រាងតូចមុននេះធ្វើឲ្យនាយរមួលពេញពូក ព្រោះតែអៀន ហើយថ្ពាល់នឹងត្រចៀករបស់នាយឡើង ឡើងក្រហម។

" តែគិតៗទៅគេពិតជាចឹងមែន...យើងមិនដែលឃើញមនុស្សប្រុសណា មានរូបរាងតូចដូចមនុស្សស្រីចឹងទេ..." ជុងហ្គុក ស្រមៃឃើញរូបរាងរបស់រាងតូចមុននេះមិញ ជើងស្រលូកតូចត្រគាកធំចង្កេះតូច ស្បែកឡើងរលោង។ តែពិតជាស្តាយណាស់ដែលមិនបានឃើញនីនីរបស់រាងតូច។

.To be continued......

Comment